A day in life vlog
A day in life vlog
ព័ត៌មាន
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣
“មួយថ្ងៃនៃជីវិតរបស់ខ្ញុំ” ជាប្រធានបទនៃវីដេអូដែលក្លាយជាការចងចាំនៃសកម្មភាពប្រចាំថ្ងៃ និងការពិពរណ៌នាពីទិដ្ឋភាពតាមបែបឌីជីថល។ បទបង្ហាញជាវីដេអូរបស់សិស្សានុសិស្សរបស់យើងទាំងនេះនឹងត្រូវបានរក្សាទុកជាការរចងចាំមួយសម្រាប់ពួកគេរួមទាំងអនុញ្ញាតឱ្យពួកគេទទួលបាននូវឱកាសក្នុងការចងក្រងនូវមាតិការដែលពួកគេបានបង្កើតនេះទុកជាឯកសារ ថែមទាំងដើរតួរជាកញ្ចក់ដើម្បីឆ្លុះបញ្ចាំងទៅលើសកម្មភាពប្រចាំថ្ងៃនានារបស់ពួកគេបាន។ បើក្រលេកមើលចេញពីក្រសែចក្ខុនៃអ្នកចូលចិត្តបង្កើតវីដេអូខ្លីៗប្រចាំថ្ងៃ ការបង្កើតនូវមាតិការវីដេអូបែបនេះគឺវាមិនត្រឹមតែជំនួយដល់ការអភិវឌ្ឍខ្លួនរបស់ពួកគេ និងការចងចាំតែប៉ុណ្ណោះទេ តែវាក៏បានរួមចំណែកក្នុងការចងក្រងនូវសកម្មភាពប្រចាំថ្ងៃរបស់សិស្សានុសិស្សក្នុងរបត់សម័យឌីជីថលនេះផងដែរ។





ភាសាខ្មែរ
ភាសាអង់គ្លេស