AiiSS_Pre-kid 02-A_Story Telling "The Turtle and the Monkey"
AiiSS_Pre-kid 02-A_Story Telling "The Turtle and the Monkey"
នាទីរឿងនិទាន:“អណ្ដើក និងសត្វស្វា” 🐢🐒 យើងមានសេចក្ដីសោមនស្ស ក្នុងការបើកបង្ហាញនូវរឿងនិទានថ្មីមួយ ទៅកាន់អ្នកនិយមការអានសៀវភៅវ័យក្មេងរបស់យើងគឺរឿង “អណ្ដើក និងសត្វស្វា”។ តាមរយៈការនិទានរឿងនេះប្អូនៗសិស្សានុសិស្សនឹងទទួលបាននូវបទពិសោធន៏ប្រៀបដូចជាខ្លួនស្ថិតនៅក្នុងពិភពនៃការផ្សងព្រេង រួមទាំងបង្កើននូវមិត្តភាពថ្មីៗ ភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា តាមរយៈបទពិសោធន៏ដែលខ្លួនបានរៀនតាមរយៈរឿងនិទាន សត្វអណ្ដើកនិង ទន្សាយនេះ។ តាមរយៈរឿងនិទានដែលពោរពេញទៅដោយភាពប្រទាក់ក្រឡាដូចទៅនឹងក្រឡាចក្រត្រង្គមួយនេះ ប្អូនៗនឹងឈ្វេងយល់អំពីតម្លៃនៃការធ្វើការជាក្រុម ភាពច្នៃប្រឌិត និងគុណតម្លៃនៃការអត់ធ្មត់ នឹងព្យាយាម ចេញពីតួអង្គនីមួយៗ នឹងដំណើរផ្សងព្រេងរបស់ពួកគេនៅក្នុងសាច់រឿង។ សាច់រឿងទាំងមូល អនុញ្ញាតឲ្យអ្នកអានវ័យក្មេងរបស់យើងទទួលបាននូវឳកាសនៃការសិក្សារៀនសូត្រពីមេរៀនសំខាន់ក្នុងជីវិត តាមរយៈមូលន័យសំខាន់ដែលបានបង្កប់ នៅក្នងបរិបទនៃការច្របាច់បញ្ចូលគ្នារវាងការរៀនសូត្រ និងភាពសប្បាយរីករាយ។ ក្នុងនាមជាអ្នកអប់រំ យើងមានភាពសប្បាយរីករាយក្នុងការមើលឃើញពីភាពរីករាយរបស់ប្អូនៗនៅពេលដែលគេបានស្ដាប់ នឹងអាននូវរឿងនិទានមួយនេះ។ ជាមួយគ្នានេះយើងក៏សូមលើកទឹកចិត្តឲ្យមាតាបិតា អាណាព្យាបាលគ្រប់រូបធ្វើការនិទានរឿងឲ្យកូនៗរបស់លោកលោកស្រីស្ដាប់ និងធ្វើការចែករំលែកពីអត្ថន័យនៃសាច់រឿងទាំងនោះជាមួយនឹងបុត្រធីតារបស់លោកអ្នកផងដែរ។






ភាសាខ្មែរ
ភាសាអង់គ្លេស