Cambodian Traditional Clothes : A Symbol of Identity
Cambodian Traditional Clothes : A Symbol of Identity
ឆ្នាំនេះគឺជាលើកទី២៥ដែលព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធឡើងនូវទិវាវប្បធម៌ជាតិ។ ដើម្បីចូលរួមចំនែកក្នុងការអបអរសាទរនូវភាពដ៏សម្បូរបែបនៃវប្បធម៌នឹង សម្បត្តិបេតិកភណ្ឌជាតិរបស់យើងស្ថាប័នអប់រំម៉េងលី ជេ. គួច បានធ្វើការបង្កើតឡើងនូវនិយាមថ្មីដែលតម្រូវឱ្យបុគ្គលិកស្លៀកនូវសម្លៀកបំពាក់ប្រពៃណីជាតិ រៀងរាល់ថ្ងៃអង្គារ នឹង ថ្ងៃព្រហស្បតិ៏។ គោលបំណងរបស់ពួកយើងគឺចង់ចូលរួមចំណែកក្នុងការលើកតម្កើន និងថែរក្សានូវសម្លៀកបំពាក់ប្រពៃណីខ្មែរក៏ដូចជាចូលរួមជាផ្នែកមួយក្នុងការលើកតម្កើននិង បង្ហាញនូវមនសិកាស្នេហាជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណទៅកាន់កុលបុត្រកុលធីតានៃកម្ពុជរដ្ឋគ្រប់រូប ជាពិសេសជាការបញ្ជ្រាបសារទៅកាន់សិស្សានុសិស្សរបស់យើងផងដែរ។ មិនត្រឹមតែជាដួងព្រលឹងនៃជាតិខ្មែរ និងជាប្រភពនៃកិត្យារបស់ជាតិ សម្លៀកបំពាក់ប្រពៃណីជាតិបានឆ្លុះបញ្ចាំងឱ្យឃើញនូវអត្តសញ្ញាណដ៏គួរជាទីមោទករបស់ប្រជាជាតិយើង។






ភាសាខ្មែរ
ភាសាអង់គ្លេស