Leaflet Presentation : Human Live, Animals Thrive
Leaflet Presentation : Human Live, Animals Thrive
មនុស្សជាតិ នឹងសត្វមិនត្រឺមគ្រាន់តែជាផ្នែកមួយនៃធម្មជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែសភាវៈទាំងពីរនេះបានបង្កើតជាចំណងក្នុងការប្រាស្រ័យទាក់ទងគ្នាជាយូរមកហើយ។ យ៉ាងណាក្ដីនៅក្នុងខណៈពេលដែលមនុស្សកំពុងងើបចេញពីយុគសម័យឧស្សាហកម្មទៅកាន់សម័យកាលបច្ចេកវិទ្យា ពួកគេមិនបានបោះជំហ៊ានទៅរកវឌ្ឃនៈភាពដូចនូវអ្វីដែលមនុស្សជាតិយើងកំពុងនឹងប្រព្រឺត្តទៅនោះឡើយ។ ដើម្បីជាការបញ្ជ្រាបសារក្នុងការណែនាំឪ្យសិស្សានុសិស្សស្វែងយល់ពីសត្វព្រៃដែលកំពុងប្រឈមនឹងហានិភ័យ ឬជិតផុតពូជ យើងបានរៀបចំឪ្យសិស្សានុសិស្សធ្វើការជាក្រុមដើម្បីបញ្ចេញនូវមតិរបស់ពួកគេតាមរយៈការធ្វើបទបង្ហាញ និងធ្វើខិតប័ណ្ណផ្សព្វផ្សាយ។ តាមរយៈការធ្វើបែបនេះសិស្សានុសិស្សមិនត្រឺមតែមានចំណេះដឹងក្នុងការរៀបចំធ្វើខិតប័ណ្ណឪ្យបានត្រឺមត្រូវ និងរបៀបធ្វើការជាក្រុមប៉ុណ្ណោះទេ ក៏ប៉ុន្តែនេះជាសារមួយក្នុងការដាស់តឿនសិស្សានុសិស្សឪ្យក្រលេកមកចាប់អារម្មណ៏ និងការការពារសត្វព្រៃផងដែរ។ រួមគ្នាជួយអភិរក្សសត្វព្រៃមុនពេលអ្វីៗគ្រប់យ៉ាងហួសពេលនឹងមិនអាចបកក្រោយបាន។




ភាសាខ្មែរ
ភាសាអង់គ្លេស