Arts and Craft-Nature Discovery Project
Arts and Craft-Nature Discovery Project
គម្រោង ”ការរុករកប្រភពធម្មជាតិ“ គឺជាសកម្មភាពសិក្សាមួយដែលសិស្សានុសិស្សទទួលបានរូបភាពដែលតំណាងឱ្យភាវៈធម្មជាតិផ្សេងៗគ្នាដូចជាក្រុមសត្វ រុក្ខជាតិ និងផ្កា។ បន្ទាប់មកពួកគេនឹងបង្កើតជាបង្គុំនៃទិដ្ឋភាពពិភពធម្មជាតិដែលពួកគេចូលចិត្តដោយការកាត់ និងបិតរូបភាពទាំងនោះក្នុងផ្ទាំងគម្រោងរបស់ពួកគេ។ បន្ថែមពីនេះ គម្រោងនេះបានផ្ដល់ឱកាសឱ្យសិស្សានុសិស្សធ្វើការដោយឯករាជ្យ និងអនុញ្ញាតឱ្យពួកគេបង្ហាញភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការស្វែងយល់ពីធម្មជាតិដោយខ្លួនឯង។ គម្រោងនេះជម្រុញពួកគេឱ្យចូលរួមស៊ីជម្រៅទាក់ទងនឹងសមាសធាតុនិងគំនិត បង្កើនការយល់ដឹងលើបរិស្ថាននៃជីវសាស្រ្តធម្មជាតិ រួមមានភាវៈមានជីវិត និងឥតជីវិត នៅតំបន់ដែលបានកំណត់ជាក់លាក់ណាមួយ។ សកម្មភាពនេះមិនត្រឹមតែជម្រុញការច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវវិធីសាស្រ្តសិក្សាបែបអន្តរកម្មក្នុងការសិក្សាពីពិភពធម្មជាតិផងដែរ។




ភាសាខ្មែរ
ភាសាអង់គ្លេស