AiiSS_Student Project: Promotional Outreach
AiiSS_Student Project: Promotional Outreach
🎥🌍 AiiSS Student Project: ការបង្កើតមាតិកាផ្សព្វផ្សាយ! 🌿✨ ជាផ្នែកមួយនៃកម្មវិធីសិក្សា ប្អូនៗសិស្សានុសិស្សកម្រិត7b របស់យើងទាំងបីវេន បានក្លាយខ្លួនទៅជាក្រុមការងារទីផ្សារ! 📈💡 គោលដៅដែលពួកគេត្រូវធ្វើនោះគឺបង្កើតនូវមាតិកាវីដេអូថ្មីផ្សព្វផ្សាយអំពីសួនសត្វនៅក្នុងតំបន់ក៏ដូចជាធ្វើការបញ្ជ្រាបទៅកាន់ប្រជាពលរដ្ឋឲ្យបានដឹងពីការថែរក្សា នឹងការពារសត្វព្រៃ។🦁🐒
តើអ្នកមានដឹងទេថា សួនសត្វបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសត្វព្រៃដែលប្រឈមនឹងហានិភ័យជិតផុតពូជ តាមរយៈកម្មវិធីនៃការបង្កាត់ពូជ ក៏ដូចជាផ្ដល់ជាជម្រកទៅកាន់សត្វទាំងនោះ។ តាមរយៈការជួយគាំទ្រទៅដល់សួនសត្វក្នុងស្រុក យើងបានចូលរួមជាចំណែកមួយនៅក្នុងការចូលរួមយុទ្ធនាការ ថែរក្សាសត្វព្រៃជាសកល។🌍💚
អ្វីដែលកាន់តែពិសេស បរភេទនៃវីដេអូមាតិកាដែលសិស្សានុសិស្សរបស់យើងបានបង្កើតឡើងគឺជាប្រភេទវីដេអូផ្សព្វផ្សាយបែបថ្មីដែលមានលក្ខណៈខុសពីវីដេអូផ្សព្វផ្សាយធម្មតា។សូមរង់ចាំទស្សនាទាំងអស់គ្នា នូវីដេអូមាតិការបស់ប្អូនៗសិស្សានុសិស្សដែលបង្កប់នូវ ការអប់រំ និងការជម្រុញទឺកចិត្តក្នុងការថែរក្សាសត្វព្រៃ! 🎬🙌
#AiiSSCommunityProject #YouthMarketing #WildlifeConservation #CreativeLearning #AiiLanguageCenter #SupportLocal






ភាសាខ្មែរ
ភាសាអង់គ្លេស