កិច្ចប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់
កិច្ចប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់
ព័ត៌មាន
ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសែនសុខ បានរៀបចំកិច្ចប្រជុំជាមួយប្រធាន និងអនុប្រធានថ្នាក់ ដើម្បីធ្វើការសង្ខេបនិងប្រមូលទិន្នន័យទាក់ទងនឹងបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងថ្នាក់រៀនរបស់ពួកគេ។ នាយករងសាខាដែលជាអ្នកសម្របសម្រួលបានបើកកិច្ចពិភាក្សា និងលើកឡើងរាល់បញ្ហាដែលបានជួបប្រទះកន្លងមកជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់ ព្រមទាំងពន្យល់ណែនាំអំពីច្បាប់ទម្លាប់ និងបទបញ្ញត្តិផ្សេងៗបន្ថែមដល់ពួកគេផងដែរក្នុងគោលបំណងគឺដើម្បីពង្រឹងគុណភាពអប់រំ និងលើកទឹកចិត្តឱ្យពួកគេចេះជួយគ្នានៅពេលមានបញ្ហាណាមួយកើតឡើង ឬក៏មិត្តរួមថ្នាក់របស់ពួកគេរៀនខ្សោយ ឬត្រូវការការលើកទឹកចិត្ត។ វាគឺជាឱកាសមួយសម្រាប់ពួកគេក្នុងការទទួលយកចំណេះដឹងទាំងនេះដើម្បីធ្វើឱ្យការគ្រប់គ្រងថ្នាក់រៀនរបស់ពួកគេកាន់តែល្អប្រសើរ និងទទួលបានជោគជ័យ។

.jpg)

.jpg)
ភាសាខ្មែរ
ភាសាអង់គ្លេស