Aii-SS Fire Drill 2024
Aii-SS Fire Drill 2024
ព័ត៌មាន
ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤
មជ្ឍមណ្ឌលភាសា អេ អាយ អាយ សាខាសែនសុខ បានរៀបចំលំហាត់សមបង្ការគ្រោះអគ្គីភ័យ ដើម្បីឱ្យសិស្សានុសិស្សបានសាកល្បង និងហាត់សមនូវវិធីសាស្ត្រក្នុងការជម្លៀសខ្លួនដោយសុវត្ថិភាពក្នុងករណីមានគ្រោះធម្មជាតិកើតឡើង ឬគ្រោះអាសន្ននានា។ លំហាត់សមនេះមានគោលបំណងបញ្ជ្រាបទៅដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកពីវិធីក្នុងការជម្លៀសខ្លួនពេលមានអាសន្ន ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងសុខុមាលភាពសម្រាប់បុគ្គលគ្រប់ៗគ្នា។ តាមរយៈសេណារីយ៉ូប្រឌិតដែលបានរៀបចំឡើងទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិករបស់យើងបានយល់ដឹងពីសារៈសំខាន់ក្នុងការស្វែងរកទីកន្លែងដែលមានសុវត្ថិភាពនៅក្នុងពេលមានគ្រោះអគ្គីភ័យ ឬគ្រោះអាសន្នផ្សេងៗ ក៏ដូចជាការបង្កើតឱ្យមានវប្បធម៍ក្នុងការត្រៀមខ្លួនទុកជាមុន និងការឆ្លើយតបចាំបាច់នៅក្នុងគ្រាមានអាសន្ន។





ភាសាខ្មែរ
ភាសាអង់គ្លេស