Octopus Paper Mache
Octopus Paper Mache
ស្វែងយល់ពីដំណើរប្រកបដោយភាពច្នៃប្រឌិតរបស់សិស្សានុសិស្សរបស់យើង នៅពេលដែលពួកគេចូលរួមជាមួយក្នុងការបង្កើតគម្រោង "Octopus Paper Mache" ដ៏គួរឱ្យទាក់ទាញរបស់ពួកគេ។ ក្នុងអំឡុងពេលធ្វើបទបង្ហាញក្នុងថ្នាក់ ពួកគេបានពន្យល់ពីដំណើរការនៃការបង្កើតស្នាដៃរបស់ពួកគេ។ ពួកគេបានចាប់ផ្តើមជ្រលក់ក្រដាសចូលទៅក្នុងល្បាយកាវដោយប្រុងប្រយ័ត្នពីលើប៉េងប៉ោងមួយដោយអត់ធ្មត់ក្នុងការបង្កើតរូបរាងរបស់សត្វសមុទ្ររបស់ពួកគេ។ នៅពេលដែលវាចាប់ផ្ដើមស្ងួត ហើយរូបមឹករបស់ពួកគេបានបង្កើតឡើង ពួកគេចាប់ផ្ដើមលាបពណ៌ និងតុបតែងជាមួយនឹងផ្នែកផ្សេងៗទៀត។ ដោយការផាត់ព័ណ៍ដោយយកចិត្តទុកដាក់តាំងពីជើង រហុតដល់ភ្នែករបស់មឹក សិស្សានុសិស្សម្នាក់ៗបានបន្ថែមភាពទាក់ទាញពិសេសរបស់ពួកគេទៅលើផ្ទៃក្រោមទឹកដើម្បីធ្វើឱ្យរូបរបស់ពួកគេរស់រវើក។ ដំណើរការនៃការបង្កើតរូបមឹកនេះឡើង គឺមិនមែនត្រឹមតែឲ្យសិស្សចេះពីរបៀបធ្វើរូបមឹកនោះទេតែ វាជាបទពិសោធន៍ដ៏រីករាយមួយដែលបានចែករំលែកទៅអ្នកទាំងអស់គ្នា។ សិស្សបានដាក់អារម្មណ៍របស់ពួកគេទៅលើរូបដែលនៅលើក្រដាស់នោះ ដោយធ្វើការអុវត្តតាមរយៈហត្ថទាំងទ្វេរ និងការបញ្ចេញមតិប្រកបដោយការច្នៃប្រឌិត។ នៅពេលដែលពួកគេបានលាបពណ៌ និងបន្ថែមលក្ខណៈពិសេសយ៉ាងល្អិតល្អន់ទៅលើរូប ភាពរំភើបរបស់ពួកគេបានកើនឡើង តាមរយៈស្នាដៃដ៏ប៉ិនប្រសព្វរបស់ខ្លួនដែលមិនត្រឹមតែទាក់ទាញការស្រមើលស្រមៃរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការធ្វើការងារជាក្រុម និងការយកចិត្តទុកដាក់របស់ពួកគេផងដែរ។





ភាសាខ្មែរ
ភាសាអង់គ្លេស