The 20th Mengly J. Quach Spelling Bee Eliniation Round
The 20th Mengly J. Quach Spelling Bee Eliniation Round
ព័ត៌មាន
ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤
ការប្រកួតប្រកបពាក្យមិនត្រឹមតែជាឳកាសដើម្បីវាយតម្លៃពីសមត្ថភាពសិស្សានុសិស្សក្នុងការប្រកបពាក្យប៉ុណ្ណោះទេ តែវាក៏ជាឳកាសក្នុងការជម្រុញលើកទឹកចិត្តពួកគេនឹងបណ្ដុះក្ដីស្រលាញ់របស់ពួកគេឱ្យស្រលាញ់ការអានផងដែរ។ ការប្រកួតប្រកបពាក្យ នេះបានដើរតួនាទីជាជំនួយនូវក្នុងការអភិវឌ្ឍន៏ជំនាញបញ្ញាញាណសំខាន់ៗដូចជា ការគ្រប់គ្រងស្ត្រេស រួមទាំងជួយឱ្យពួកគេកាន់តែមានភាពជឿជាក់ក្នុងការនិយាយជាសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះការប្រកួតមួយនេះក៏ជាពេលវាលាដ៏សមស្របសម្រាប់ឱ្យប្អូនៗសិស្សានុសិស្សបានរកឃើញនូវកំហុសនឹងចំណុចខ្វះខាតរបស់ពួកគេ ហើយប្រែក្លាយនូវរាល់កំហុសទាំងនោះទៅជាមេរៀនសម្រាប់ខ្លួនឯងព្រមទាំងទទួលបានូវការគោរព ការទទួលស្គាល់នឹងការផ្ដល់តម្លៃពីការចូលរួមនឹងខិតខំប្រឹងប្រែងរបស់ពួកគេពីសំណាក់លោកគ្រូ អ្នកគ្រូ និងមនុស្សនៅជុំវិញខ្លួនផងដែរ។






ភាសាខ្មែរ
ភាសាអង់គ្លេស