Open Field Study from Kid 1 to kid 4 to Prime Cineplex, What movies can teach
Open Field Study from Kid 1 to kid 4 to Prime Cineplex, What movies can teach
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ សិស្សអាចទទួលបានចំណេះដឹងដូចជា៖ 1. បង្កើនជំនាញស្តាប់៖ ភាពយន្តជាភាសាអង់គ្លេសផ្តល់អោយសិស្សនូវការហាត់ស្តាប់សូរសៀង និងការបញ្ចេញសម្លេងពីអ្នកនិយាយជនជាតិដើម ដែលអាចអោយគាត់អាចនិយាយតាមបាន និងជួយសិស្សឱ្យស៊ាំនឹងការបញ្ចេញសម្លេងជាភាសាអង់គ្លេស។ 2. វាក្យសព្ទ និងវេយ្យាករណ៍៖ ភាពយន្តទាំងនេះ មានរចនាសម្ព័ន្ធវាក្យសព្ទ និងវេយ្យាករណ៍ជាច្រើនដែលសិស្សអាចរៀន និងអនុវត្តបាន។ សិស្សក៏អាចសង្កេតមើលពីរបៀបដែលពាក្យត្រូវបានប្រើប្រាស់ក្នុងបរិបទផ្សេងៗ និងអោយគាត់ការយល់ដឹងពាក្យថ្មីៗជាច្រើន។ 3. ការសិក្សាពីវប្បធម៌ចម្រុះ៖ ភាពយន្តផ្តល់នូវទិដ្ឋភាពនៃវប្បធម៌ និងរបៀបរស់នៅផ្សេងៗគ្នា ដែលអាចឱ្យសិស្សរៀនអំពីទំនៀមទម្លាប់ ប្រពៃណី និងជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសទាំងនោះ។ 4. ការលើកទឹកចិត្ត៖ ភាពយន្តមានភាពសប្បាយរីករាយ និងទាក់ទាញ ដែលធ្វើឲ្យការសិក្សាភាសាកាន់តែមានភាពរីករាយសម្រាប់សិស្ស។ វាជាមធ្យោបាយលើកទឹកចិត្តមួយក្នុងការប្រើប្រាស់ភាសាអង់គ្លេសមិនថាក្នុង និងនៅខាងក្រៅថ្នាក់រៀន។




ភាសាខ្មែរ
ភាសាអង់គ្លេស