Students Project: Grant Budget Request
Students Project: Grant Budget Request
ព័ត៌មាន
ថ្ងៃច័ន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤
''ការស្នើរសុំកញ្ចប់ថវិការ'' ជួយឱ្យសិស្សានុសិស្សបានយល់ដឹងនូវដំណាក់កាលក្នុងការទទួលបាននូវកញ្ចប់ថវិការតាមរយៈការបង្កើតនូវសំណើរដ៏លម្អិតនឹងមានភាពប្រាកដប្រជាក្នុងការស្នើរសុំកញ្ចប់ថវិការ។ សកម្មភាពមួយនេះជួយឱ្យសិស្សានុសិស្សទទួលបាននូវសមត្ថភាពក្នុងការរៀបចំកញ្ចប់ថវិការ ការវាយតម្លៃទៅលើការចំណាយ ក៏ដូចជាកំណែទម្រង់សេដ្ឋកិច្ចដែលជាជំនាញដ៏ចាំបាច់ស្ទើរគ្រប់ផ្នែកនៃការងារ។ កិច្ចការមួយនេះក៏បានផ្ដល់ឱ្យសិស្សានុសិស្សបានយល់ដឹងពីរបៀបក្នុងការធ្វើការងារជាក្រុម ជំនាញក្នុងការគិត នឹងការដោះស្រាយបញ្ហានានា។ នៅក្នុងពេលជាមួយគ្នានោះដែរ សិស្សានុសិស្សក៏បានស្វែងយល់នូវបញ្ហាផ្សេងៗដែលកើតមានក្នុងប្រទេសរបស់យើង ហើយជួយឱ្យពូកគេបានដឹងពីដើមចមនៃបញ្ហាទាំងអស់នោះក៏ដូចជាដំណោះស្រាយផងដែរ។





ភាសាខ្មែរ
ភាសាអង់គ្លេស