Using Play Dough to Make a Face
Using Play Dough to Make a Face
ដីឥដ្ធគឺជារបស់លេងដ៏ពេញនិយមបំផុតមួយសម្រាប់ក្មេងៗគ្រប់វ័យ។ ការបង្កើតឲ្យមានសកម្មភាពលេងជាមួយដីឥដ្ធនេះ ជួយឲ្យប្អូនៗសិស្សានុសិស្សបានរៀន និងអនុវត្តជាមួយនឹងវាក្យសព្ទ ទាក់ទងនឹងផ្នែកនៃរាងកាយ ក៏ដូចជាជួយឲ្យពួកគេបានឈ្វេងយល់នូវផ្នែកនៃរាងកាយតាមរយៈបទពិសោធន៏នៃការរៀនបែបចលនាញ្ញាណ។ ពួកគេគឺជាអ្នកបង្កើតនូវរូបរាងនៃរាងកាយទាំងនោះតាមរយៈគំនិតរបស់ពួកគេផ្ទាល់។ បើទោះបីជារូបដែលពួកគេបានសូន្យឡើងពីដីឥដ្ឋនោះមិនដូចទៅនឹងទម្រង់មុខពិតក៏ដោយ ក៏នៅក្នុងការគិតរបស់ពួកគេ ពួកគេបានធ្វើការស្រមើស្រមៃ ពីទម្រង់មុខទាំងនោះដើម្បីបង្កើតវាឡើងរួចហើយដែរ។ សកម្មភាពដែលប្អូនៗអនុវត្តជាមួយដីឥដ្ធនេះ មិនមានគោលបំណងឲ្យពួកគេបង្កើតនូវទម្រង់មុខដូចបេះដាក់ដូចទៅនឹងទម្រង់មុខពិតប្រាកដនោះទេ តែគឺដើម្បីឲ្យពួកគេបានរៀនពីទម្រង់មុខ អនុវត្តភាពច្នៃប្រឌិត ការគិត ក៏ដូចជា អភិវឌ្ឍនូវជំនាញចលនាតូចរបស់ពួកគេឲ្យកាន់តែប្រសើរ។





ភាសាខ្មែរ
ភាសាអង់គ្លេស