ការគូរគំនូរប៉សឺឡែននៅលើចានក្រដាស
ការគូរគំនូរប៉សឺឡែននៅលើចានក្រដាស
ព័ត៌មាន
ថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសែនសុខ អ្នកគ្រូ ពៅ សុខសុឃីម មកពីកម្រិត C-Level 07 បានរៀបចំសកម្មភាពធ្វើម្ហូបមួយ"ការគូរគំនូរប៉សឺឡែននៅលើចានក្រដាស"
។ ប៉សឺឡែនពណ៌ខៀវ-ស គឺជាស្នាដៃសិល្បៈដ៏ល្បីល្បាញ និងជាតំណាងនៃវប្បធម៌សេរ៉ាមិចរបស់ប្រទេសចិន ដែលមានលំនាំគូរដោយពណ៌ខៀវលើផ្ទៃពណ៌សយ៉ាងស្រស់ស្អាត និងមានអត្ថន័យ។
ដើម្បីឱ្យសិស្សានុសិស្សបានស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ចិន អ្នកគ្រូបានណែនាំឱ្យសិស្សានុសិស្សគូរលំនាំប៉សឺឡែនពណ៌ខៀវ-សលើចានក្រដាស។ តាមរយៈសកម្មភាពនេះ សិស្សានុសិស្សមិនត្រឹមតែបានស្វែងយល់ និងស្គាល់ពីសិល្បៈប្រពៃណីរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការរៀនភាសាចិនកាន់តែរីករាយ មានភាពច្នៃប្រឌិត និងទាក់ទាញជាងមុនផងដែរ។







ភាសាខ្មែរ
ភាសាអង់គ្លេស