ការប្រកួតការវាយកុំព្យូទ័រជាភាសាចិន
ការប្រកួតការវាយកុំព្យូទ័រជាភាសាចិន
ព័ត៌មាន
ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសែនសុខ លោកគ្រូ ចេង នាហាវ មកពីកម្រិត C-Level 03 បានរៀបចំសកម្មភាពមួយអំពី "ការប្រកួតការវាយកុំព្យូទ័រជាភាសាចិន"។ គោលបំណងជួយសិស្សានុសិស្សបង្កើនល្បឿនក្នុងការវាយអក្សរជាភាសាចិន ផ្តល់ការចងចាំពីភីនអ៉ីន និងអភិវឌ្ឍជំនាញប្រើកុំព្យូទ័រយ៉ាងមានប្រសិទ្ធភាព។ តាមរយៈការប្រកួតនេះ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឲ្យហ្វឹកហ្វឺនជារឿយៗ បង្កើនការផ្តោតអារម្មណ៍ និងការយកចិត្តទុកដាក់ និងបង្កើនទំនុកចិត្តក្នុងការប្រើភាសាចិននៅបរិបទឌីជីថល។






ភាសាខ្មែរ
ភាសាអង់គ្លេស