ការនិទានរឿងនិទានជាភាសាចិន
ការនិទានរឿងនិទានជាភាសាចិន
ព័ត៌មាន
ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសែនសុខ អ្នកគ្រូ ពៅ សុខសុឃីម មកពីកម្រិត C-Level 10 បានបើកវគ្គចែករំលែកមួយ ក្រោមចំណងជើងថា "ការនិទានរឿងនិទានជាភាសាចិន"។ គោលបំណងជួយសិស្សានុសិស្សឱ្យពង្រឹងការយល់ដឹងភាសាចិន ជំនាញនិយាយ និងជំនាញរៀបរៀងរឿង។ តាមរយៈការស្តាប់រឿង ការអនុវត្តរៀបរៀងឡើងវិញដោយប្រើពាក្យរបស់ខ្លួន និងការចូលរួមពិភាក្សា សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យពង្រឹងការប្រើវាក្យសព្ទ អភិវឌ្ឍជំនាញនិទានរឿង និងបង្កើនទំនុកចិត្តក្នុងការបញ្ចេញគំនិតជាភាសាចិនឲ្យបានច្បាស់លាស់។






ភាសាខ្មែរ
ភាសាអង់គ្លេស