អបអរសាទរ សិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា សែនសុខ ទទួលបាន ជ័យលាភីលេខ១ ក្នុងការប្រកួតប្រកបពាក្យ លើកទី២១ របស់ម៉េងលី ជេ. គួច
អបអរសាទរ សិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា សែនសុខ ទទួលបាន ជ័យលាភីលេខ១ ក្នុងការប្រកួតប្រកបពាក្យ លើកទី២១ របស់ម៉េងលី ជេ. គួច
នៅថ្ងៃ សៅរ៍ ទី ១១ ខែ តុលា ឆ្នាំ២០២៥នេះ ការប្រកួតប្រកបពាក្យជាភាសាអង់គ្លេស ម៉េងលី ជេ. គួច លើកទី២១ សម្រាប់វគ្គសិក្សាទី៨៩នេះ បានរកឃើញ អ្នកឈ្នះ ពីកម្មវិធីភាសាអង់គ្លេសទូទៅ (GEP) និងកម្មវិធី Kid នៃកម្មវិធីសិក្សា ភាសាអង់គ្លេសជាភាសាទី២ (ESL) នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅម៉េងលី ជេ. គួច សាលប្រជុំ សូវ ហុងគុយ សាខា ម៉ៅសេទុង (ការិយាល័យ កណ្តាល) ។
សម្រាប់ការប្រកួតប្រកបពាក្យជាភាសាអង់គ្លេស ម៉េងលី ជេ. គួច នេះ ក៏មាន សិស្សដែលមកពីសាខាចំនួន១០ចូលរួម និងសិស្សចំនួន ៦០នាក់ អាណាព្យា បាលសិស្ស និងភ្ញៀវចូលរួមផងដែរ ។
សម្រាប់កម្មវិធីសិស្សពេញវ័យ ((Adult Program)បានទៅលើឈ្មោះ លីម មុនីរ័ត្ន មកពីថ្នាក់ Level 11a-A ដែលជា ជើងឯក (Champion)។ សម្រាប់កម្មវិធីកុមារ (Kid Program) បានទៅលើឈ្មោះ ស៊ូ សែវឡុង មកពីថ្នាក់ Kid 10A ដែលជា ជ័យលាភីទី ២ (1st Runner-Up)។
សូមបញ្ជាក់ផងដែរថា សម្រាប់សិស្សដែលទទួលបានជ័យលាភីលេខ១ ដោយទទួលបាន ពាន កាដូ និងអាហារូបករណ៍ ១០០% ក្នុងការសិក្សា សម្រាប់អ្នកលេខ២ ទទួលបាន មេដៃ កាដូ និងអាហារូបករណ៍ ៧៥% និងសម្រាប់អ្នកលេខ៣ទទួលបាន មេដៃ កាដូ និងអាហារូបករណ៍ ៥០% ពីកម្មវិធីផងដែរ។
នេះគឺជាមោទនភាពសម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសែនសុខ ដែល សិស្សឆ្នើមរបស់យើង២រូបទទួលបានលទ្ធផលល្អបែបនេះក្នុងការប្រកួតប្រកបពាក្យ (Spelling Bee Contest)លើកទី២១របស់ ម៉េងលី ជេ. គួច ដែលជាការប្រកួតប្រជែងសិក្សាដ៏មានកិត្យានុភាព ដោយបានប្រមូលផ្តុំសិស្សដែលមានទេពកោសល្យមកពី ទូទាំងគ្រឹះស្ថាន៕








ភាសាខ្មែរ
ភាសាអង់គ្លេស