ស្វែងយល់ពីតម្លៃនៃការសិក្សាតាមរយៈការគោរពពេលវាលា
ស្វែងយល់ពីតម្លៃនៃការសិក្សាតាមរយៈការគោរពពេលវាលា
ព័ត៌មាន
ថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសែនសុខ អ្នកគ្រូ កូវ ម៉េងលាង មកពីកម្រិត C-Level 08 បានបើកវគ្គចែករំលែកមួយ ក្រោមចំណងជើងថា "ស្វែងយល់ពីតម្លៃនៃការសិក្សាតាមរយៈការគោរពពេលវាលា"។ គោលបំណងជួយសិស្សានុសិស្សឱ្យយល់ពីសារៈសំខាន់នៃភាពទៀងទាត់ អភិវឌ្ឍទម្លាប់គ្រប់គ្រងពេលវេលាល្អ និងយល់ឃើញថា ភាពទៀងទាត់ជួយដល់ការរីកចម្រើនផ្ទាល់ខ្លួន និងជោគជ័យក្នុងការសិក្សា។ តាមរយៈវគ្គចែករំលែកមួយនេះ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឲ្យអនុវត្តភាពទៀងទាត់ក្នុងជីវិតប្រចាំថ្ងៃ និងបង្កើនទំនួលខុសត្រូវ។






ភាសាខ្មែរ
ភាសាអង់គ្លេស