គន្លឹះសំខាន់ក្នុងការអភិវឌ្ឍន៍ភាសា
គន្លឹះសំខាន់ក្នុងការអភិវឌ្ឍន៍ភាសា
ព័ត៌មាន
ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសែនសុខ អ្នកគ្រូ អៀ លីម៉ី មកពីកម្រិត C-Level 04 បានបើកវគ្គចែករំលែកមួយ ក្រោមចំណងជើងថា "គន្លឹះសំខាន់ក្នុងការអភិវឌ្ឍន៍ភាសា"។ គោលបំណងជួយសិស្សានុសិស្សឱ្យយល់ថាការអនុវត្តជាប្រចាំ និងការចូលរួមយ៉ាងសកម្ម គឺជាប្រភពសំខាន់ក្នុងការកែលម្អជំនាញភាសា។ តាមរយៈការពិភាក្សា និងយុទ្ធសាស្ត្រអនុវត្ត សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឲ្យរក្សាទម្លាប់សិក្សាប្រចាំថ្ងៃ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភាសា និងបង្កើនទំនុកចិត្តក្នុងការប្រើភាសាយ៉ាងមានប្រសិទ្ធភាពនៅក្នុងស្ថានភាពជាក់ស្តែងប្រចាំថ្ងៃ។








ភាសាខ្មែរ
ភាសាអង់គ្លេស