ក្ដីស្រម៉ៃ ដ៏ច្បាស់លាស់៖ ការផ្សារភ្ជាប់សិស្សានុសិស្សខ្វះខាត ទៅកាន់ភាពជោគជ័យ លើវិថីអប់រំ
ក្ដីស្រម៉ៃ ដ៏ច្បាស់លាស់៖ ការផ្សារភ្ជាប់សិស្សានុសិស្សខ្វះខាត ទៅកាន់ភាពជោគជ័យ លើវិថីអប់រំ
កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ អ្នកនាង ផាន់ គីមហុង នាយិកាសាខាសែនសុខ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ រួមជាមួយក្រុមការងារ និស្សិតបញ្ចប់ការសិក្សា និងនិស្សិតទស្សនកិច្ចមកពីសាកលវិទ្យាល័យ Teikyo ប្រទេសជប៉ុន បានអញ្ជើញជួប និងចែករំលែកបទពិសោធន៍ជោគជ័យ ទៅកាន់សិស្សនៅមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតជប់តាត្រាវ ដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប។ ក្នុងឱកាសនោះ អ្នកនាង ផាន់ គីមហុង បានចែករំលែកនូវរឿងរ៉ាវជោគជ័យក្នុងជីវិតរបស់អ្នកនាង ដើម្បីជាការលើកទឹកចិត្ត និងបំផុសគំនិតដល់សិស្សានុសិស្សដែលខ្វះខាតនៅក្នុងមជ្ឈមណ្ឌល។
ដំណើរទស្សនកិច្ចនេះ ក៏បានបន្តទៅជួបជាមួយយុវជន ថយ ថុស អាយុ ១៥ ឆ្នាំ ដែលជាសិស្សធ្លាប់បោះបង់ចោលការសិក្សានៅសាលារដ្ឋ ប៉ុន្តែបានទទួលឱកាសទីពីរតាមរយៈមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនេះ។ ដោយរស់នៅជាមួយម្ដាយវ័យចំណាស់ ថុសត្រូវមានទំនួលខុសត្រូវទាំងការរៀនសូត្រ និងការជួយដោះស្រាយជីវភាពប្រចាំថ្ងៃ។ ខណៈដែលម្ដាយត្រូវធ្វើដំណើរទៅធ្វើការងារដែលទទួលបានប្រាក់កម្រៃត្រឹមតែប្រមាណ ៦ ដុល្លារក្នុងមួយថ្ងៃ ថុសនៅតែរក្សាការតាំងចិត្តខ្ពស់ ខិតខំរៀនសូត្រ និងឱបជាប់នូវក្ដីស្រមៃឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរតាមរយៈការអប់រំ។ ភាពអត់ធ្មត់ និងស្មារតីរៀនសូត្ររបស់យុវជនរូបនេះ បានផ្ដល់ជាមេរៀន នៃការតស៊ូក្នុងជីវិតដល់ក្រុមប្រតិភូ។
ដំណើរចុះទស្សនកិច្ចរបស់អ្នកនាង ផាន់ គីមហុង នាយិកាសាខារបស់យើង បានសបញ្ជាក់ឱ្យឃើញថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនត្រឹមតែផ្ដល់នូវគុណភាព វិន័យ និងសេវាកម្មអប់រំកម្រិតខ្ពស់សម្រាប់តែសិស្សានុសិស្សរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់កុមារដែលខ្វះខាតផងដែរ។ ជាញឹកញាប់ យើងតែងតែឃើញសកម្មភាពគាំទ្រដល់សិស្សានុសិស្សដែលពុំសូវមានឱកាស ដូចជាករណីគម្រោង Window to the World ដែលបានអញ្ជើញសិស្សានុសិស្សពីតំបន់ដាច់ស្រយាលឱ្យមកទទួលបទពិសោធន៍នៃការរៀនសូត្រក្នុងថ្នាក់រៀនទំនើបនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំងជាដើម។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាជម្រើសដ៏មានទំនុកចិត្តសម្រាប់មាតាបិតា និងសិស្សានុសិស្សដែលស្វែងរកការអប់រំភាសាប្រកបដោយគុណភាព។ យើងផ្ដល់ជូននូវកម្មវិធីសិក្សាភាសាអង់គ្លេស ភាសាចិន និងវគ្គសិក្សាជំនាញពិសេសៗដូចជា TOEFL, HSK, និង TESOL។
ដើម្បីស្វែងយល់បន្ថែម សូមអញ្ជើញមកកាន់សាខា អេ អាយ អាយ ដែលនៅជិតលោកអ្នកបំផុត ឬផ្ញើអ៊ីមែលមកកាន់៖ info@aii.edu.kh ត្រៀមខ្លួនចុះឈ្មោះចូលរៀនហើយឬនៅ? សូមចុចទីនេះដើម្បីចុះឈ្មោះ៖ https://aii.edu.kh/register-now
/1.jpg)
/2.jpg)
/3.jpg)
/4.jpg)
/5.jpg)
/6.jpg)
/7.jpg)
/8.jpg)
ភាសាខ្មែរ
ភាសាអង់គ្លេស